នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្នុង បរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។ ពិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងទេសចរណ៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់ភាគីចិន បានរៀបចំរៀបពិធីបើក ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លីស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ។ ក្នុងឱកាសនោះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំស្ថាប័ន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូបទៀត។

ក្នុងនោះដែរព្រឹត្តិការណ៍បើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន» និង «កម្មវិធីទស្សនីយភាពសិល្បៈរួមគ្នាកម្ពុជា-ចិន» ដែលបានបង្ហាញអំពីតំណភ្ជាប់ នៃទំនាក់ទំនងល្អដ៏យូរអង្វែង គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន។ ព្រឹត្តិការណ៍ខាងលើនេះមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏មានការបញ្ចាំងវីដេអូអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរំលេចនូវចំណងសាមគ្គីភាពល្អ មិត្តភាពដ៏ប្រសើរ ការគាំទ្រ និងជួយជ្រោមជ្រែងគ្នា ឆ្ពោះទៅកាន់គោលដៅសហគមន៍នៃជោគវាសនាតែមួយ។ ពិសេសជាងនេះទៀតទស្សនីយភាពសិល្បៈរួមគ្នាដ៏អស្ចារ្យនោះនាំមកសម្ដែងជូនដោយតន្ត្រីករ និងសិល្បករមជ្ឈិមរបស់ចិន រួមសហការជាមួយតន្ត្រីករ និងសិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីផ្តិតយករូបភាពទាំងស្រុង ក្នុងគោលដៅជំរុញការផ្សព្វផ្សាយឱ្យដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *