នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធកម្មវិធីបង្ហើរខ្លែងខ្មែរលើកទី១៨ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការចូលរួមប្រកួតបង្ហើរខ្លែងខ្មែរមានមកពីតាមបណ្ដារាជធានី-ខេត្ត និងមហាជនជាច្រើនកុះករបានចូលរួមប្រកួតដើម្បីទទួលបាននូវពានជ័យលាភី ទន្ទឹមនឹងនេះផងដែរខ្លែងដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តស្ទឹងត្រែង ចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តរតនគិរី ចំណាត់ថ្នាក់លេខ៣ បានទៅលើរាជធានីភ្នំពេញ (លទ្ធផលសម្រាប់ខ្លែងរាជធានីខេត្ត) និងជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកមហាជនវិញបានទៅលើខ្លែង ឈ្មោះថា ពេជ្រម្កុដរាជ មានលក្ខណៈជាទូក៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *