នាព្រឹកថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រុមការងារអភិវឌ្ឍន៍សហគមន៍របស់នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ ក្រោមការតម្រង់ទិសទៅតាមផែនការរបស់នាយកដ្ឋានដែលដាក់ជូនមក កំពុងបន្តអនុវត្តការងាររៀបចំសួនមិត្តភាពរបស់អាជ្ញាធរជាតិព្រះវិហារស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំស្សាន្ត ខេត្តព្រះវិហារឲ្យមានដំណើរការល្អប្រសើរទៅមុខ។ គោលបំណងនៃសួនមិត្តភាពនេះ គឺរៀបចំឲ្យមានសួនបន្លែគ្រប់មុខ សួនដំណាំឈើហូបផ្លៃ និងកន្លែងចិញ្ចឹមសត្វ ដែលជាសួនគម្រូសម្រាប់បណ្តុះបណ្តាលដល់សហគមន៍ភូមិទាំង៧នៅក្នុងឃុំស្រអែមនាពេលឆាប់ៗខាងមុខ បន្ទាប់ពីសួនមួយចំនួនមានដាំណាំបង្ហាញគ្រប់គ្រាន់។ មកទល់ពេលនេះ ក្រុមការងារយើងសម្រេចបានការងារជាច្រើនដូចជា ៖

– ដាំបន្លែនៅរោងផ្ទះសំណាញ់មាន ៖ សាលាដ៏ ឆៃថាវ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ខ្ទឹមស្លឹក ត្រកួន និងបន្លែផ្សេងៗទៀត

– ភ្ជួររាស់ដីនៅក្រៅរោងសំណាញ់ទំហំ (២០ម×៥០ម) សម្រាប់ដាំបន្ថែមបន្លែមួយចំនួនទៀតដូចជា ល្ពៅយកត្រួយ ត្រប់វែង ពោតបារាំង និងខ្ទឹមស្លឹកជាដើម

– ដាំឈើហូបផ្លែនៅបរិវេណសួនមិត្តភាពមាន ខ្នុរ ត្របែក ក្រូច និងផាសសិន

– រៀបចំសម្អាតទ្រុងជ្រូកព្រៃចាស់ រៀបចំទ្រុងចិញ្ចឹមមាន់ ទា និងក្ងាន

– ចុះពិនិត្យនិងរៀបចំសម្អាតរោងមាន់ក្រុមជប៉ុនJCI ដែលផ្តល់ឲ្យអាជ្ញាធរជាតិព្រះវិហារ ដើម្បីចិញ្ចឹមមាន់ និងផ្ញាស់កូនមាន់សម្រាប់ចែកជូនដល់សហគមន៍។

អត្ថបទ៖ ញាន គឹមសឿន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *