នៅថ្ងៃ២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញចុះពិនិត្យ តាមដាន និងពិភាក្សាគម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ មានដូចខាងក្រោម៖

– ផែនការអភិរក្សប្រាសាទបាក់

ផែនការរៀបចំផ្លូវវង់ទស្សនានៅត្រពាំងអង្គខ្នារ

– ការងារអភិរក្សនៅប្រាសាទបន្ទាយពីរជាន់

– ផែនការអភិរក្សនៅប្រាសាទក្រចាប់

– ពិនិត្យការដ្ឋានធ្វើជណ្តើរឡើងប្រាសាទប្រាង្គ

– ពិនិត្យមើលទីតាំងសមរម្យដែលអាចធ្វើសមាធិនិងយូហ្គាសម្រាប់ភ្ញៀវទេសចរណ៍

– ពិនិត្យមើលការងាររៀបចំសាងសង់ចំណតនៅជិតប្រាសាទធំ

– ពិនិត្យមើលការងារសាងសង់ជណ្តើរឡើងប្រាសាទប្រាង្គ។

អត្ថបទ និងរូបភាព ៖ ថាច់ ផានិត


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *