គម្រោងកសិកម្ម និងព្រៃឈើដែលទទួលបានការថវិកាពីមូលនិធិដាវិនអិនីធីអេធីវបានបញ្ចូន និងឧបត្ថមដល់សិក្ខាកាមចំនួន៦នាក់ រួមមានមន្រ្តីអាជា្ញធរជាតិព្រះវិហារ១នាក់ សមាជិកក្រុមប្រឹក្សាឃុំ១នាក់ និងកសិករ៤នាក់ផ្សេងទៀតស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ទៅចូលរួមវគ្គកែច្នៃកសិផលចំនួន២០ថ្ងៃនៅឯវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង។ គោលបំណងនៃការចូលរួមវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបណ្តុះជំនាញកែច្នៃនេះដល់កសិករនិងដើម្បីលើកស្ទួយកម្រិតជីវភាពពួកគាត់ឱ្យកាន់តែប្រសើរតាមរយៈការកែច្នៃកសិផលដែលមានស្រាប់របស់គាត់និងលក់ទៅទីផ្សារបាន។
វគ្គកែច្នៃកសិផលនេះផ្តោតទៅលើជំនាញសំខាន់ៗដូចជា៖
១ ការកែច្នៃជេម និងដំណាប់ ដូចជា ៖ ជេមម្នាស់ ជេមក្រូចពោធ៍សាត់ ជេមប៉េងប៉ោះ ត្រៀបម្នាស់ ដំណាប់ដំឡូង ដំណាប់ស្វាយ(ចំណិត និងសរសៃ) ដំណាប់គ្រាប់ឈូក
២ ការកែច្នៃជ្រក់ ដូចជា៖ ជ្រក់ត្រសក់ស្រូវ( ផ្អែម និងជូរ) ជ្រក់ស្ពៃ ជ្រក់ស្ពៃរំដេង ជ្រក់បន្លែចម្រុះ ជ្រក់ជើងមាន់ ជ្រក់ត្រកួន និងជ្រក់សណ្ដែកបណ្ដុះ
៣ ការកែច្នៃសម្ងួត និងបំពងដោយប្រេង ដូចជា៖ សម្ងួត និងបំពងខ្នុរ ចេកឆាប ត្រាវឆាប ដំឡូងឆាប គ្រាប់ចន្ទីបំពង
៤ ការកែច្នៃភេសជ្ជៈដូចជា៖ ទឹកល្ពៅ ទឹកពោត និងទឹកត្រឡាច ។
















Laisser un commentaire