ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហោស្រពសិល្បៈខេត្តកំពតលើកទី៣ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានមានប្រសាសន៍ថា ការរៀបចំមហោស្រពសិល្ប: គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីបណ្តុះគំនិតដល់កុមារ និងយុវជនជំនាន់ក្រោយចេះស្រឡាញ់ ថែរក្សាសិល្ប:វប្បធម៌ដ៏ត្រចេះត្រចង់របស់បុព្វបុរសយើង ពិសេសបានរួមចំណែកក្នុងការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍អោយចូលមកទស្សនាខេត្តកំពតផងដែរ។

សូមបញ្ជាក់ជូនថា មហោស្រពសិល្ប:ខេត្តកំពតលើកទី៣ រៀបចំដោយអង្គការសង្គមស៊ីវិលចំនួន ៤ រួមមាន អង្គការអេពិអាត អង្គការវិទ្យាស្ថានដើម្បីអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) ផ្ទះយុវវ័យនិងវប្បធម៌ខេត្តកំពត (MJC Kompot) និងអង្គការសាលាបរទេសជុំគ្រៀល(CLS)។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *