នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការបានដឹកនាំកិច្ចប្រជុំក្រុមការងារយេនឌ័រក្រសួង ដើម្បីពិនិត្យលើសេចក្តីពា្រងនីតិវិធីប្រតិបត្តិស្តង់ដា(SOP) របស់គណ:កម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី គ្រួសារខ្មែរក្នុងការឆ្លើយតបនិងលើកកម្ពស់សីលធម៌សង្គមតាមប្រព័ន្ធអនឡាញ។កិច្ចប្រជុំខាងលើ គឺផ្តោតលើភារកិច្ចរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដូចខាងក្រោម៖

១-តាមដានលើមាតិកា ខ្លឹមសារ វីដេអូ កាយវិការ ការអត្ថាធិប្បាយ និងការសម្តែងតាមកម្មវិធីនានា

២-ចាត់វិធានការ អប់រំណែនាំ ដល់ក្រុមគោលដៅឬបុគ្គលដែលបង្ក

៣-ក្នុងករណីមិនរាងចាល ក្រសួងត្រូវជូនដំណឹងទៅក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់វិធានការបន្ត។

កិច្ចប្រជុំខាងលើទៀតសោត ក្រុមការងារក៏បានពិភាក្សាលើការងារត្រៀមរៀបចំសិក្ខាសាលានាពេលខាងមុខព្រមទាំងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ការអនុវត្តការងារយេនឌ័រនៅឆ្នាំបន្តបន្ទាប់ទៀត៕

អត្តបទ: ក្រុមការងារយេនឌ័រក្រសួង

រូបភាព: លោកស្រី លីនណា

បន្ទប់អប្សរា:ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *