អនុវត្តតាមការចាត់តាំងរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបានដឹកនាំប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈលើកទី១៩ និងកិច្ចប្រជុំអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) និងកិច្ចប្រជុំដោយឡែករវាងអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ។

កិច្ចប្រជុំនេះផ្តោតទៅលើកិច្ចសហប្រតិបត្តិការផ្នែកសិល្បៈ និងវប្បធម៌រវាងប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកអាស៊ាន ជាមួយចិន ជប៉ុន កូរ៉េ ដែលជាប្រទេសដៃគូសហប្រតិបត្តិការ។

ប្រទេសនីមួយៗបានរាយការណ៍អំពីលទ្ធផលនៃការអនុវត្តគម្រោងនានាកាលពីឆ្នាំកន្លងទៅ ហើយក៏បានពិភាក្សាអំពីគម្រោងថ្មីៗដែលត្រូវបន្តអនុវត្តនាពេលអនាគត។

ដោយឡែកកិច្ចប្រជុំលើកទី២០គ្រោងនឹងធ្វើនៅឆ្នាំ២០២៤ ដែលប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *