លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមកិច្ចប្រជុំលើកទី៦ថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំលើកទី៦ថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន+៣(សាធារណរដ្ឋប្រជាមានិតចិន រាជាណាចក្រជប៉ុន និងសាធារណរដ្ឋកូរ៉េ) ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នៅទីក្រុងវេនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបានលទ្ធផលជាសង្ខេបដូចតទៅ៖

  • បានរៀបចំផែនការសកម្មភាពស្តីពីទីក្រុងវប្បធម៌អាស៊ាន
  • ធ្វើសមាហរណកម្មអាស៊ាន និងការលើកស្ទួយកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈអាស៊ាននៅគ្រប់កម្រិត ពិសេសយុវជន
  • គាំទ្រក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូងកិច្ចសហប្រតិបត្តិការការស៊ាន+៣ ក្នុងបរិបទវប្បធម៌ តាមរយៈការបង្កើតឱ្យមានផែនការសកម្មភាពវប្បធម៌ និងសិល្បៈផ្សេងៗ
  • បានផ្តល់នូវសារៈសំខាន់នូវកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ជាពិសេសកាផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំ និងការអនុវត្តនយោបាយវប្បធម៌ ការអភិវឌ្ឍធន-ធានមនុស្សក្នុងវិស័យវប្បធម៌ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍសហគ្រាសវប្បធម៌ធុនតូច និងធនមធ្យម ដោយរួមទាំងឧស្សាហកម្មច្នៃប្រឌិតផងដែរ
  • អបអរសាទរចំពោះលទ្ធផលជោគជ័យនៃកម្មវិធីផ្លាស់ប្តូរវប្បធម៌អាស៊ាន-ចិន ២០១៤ កន្លងមក
  • ផ្តល់នូវការគាំទ្រនូវគម្រោងនយោបាយវប្បធម៌ថ្មីរបស់ប្រទេសជប៉ុនរបស់ជប៉ុន ដែល ឆ្ពោះទៅការលើស្ទួយធនធានមនុស្ស ការរៀបចំឱ្យមានជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ ជាពិសេសការផ្លាស់ប្តូរយុវជន និងការការពារកម្មសិទ្ធិបញ្ញាសម្រាប់តំបន់អាស៊ាន
  • បានគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌អាស៊ី នៅសាធារណរដ្ឋកូរ៉េ
  • ការរៀបចំឱ្យមានកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីវប្បធម៌អាស៊ាន+សាធារណរដ្ឋកូរ៉េ នៅ Gwangju។

លើសពីនេះទៅទៀត កិច្ចប្រជុំនេះបានបង្កើននូវកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀត ដែលជាឱកាសឱ្យកម្ពុជាអាចទាញបាននូវការយកចិត្តទុកដាក់ពីសំណាក់ខាងភាគី ចិន ជប៉ុន និងកូរ៉េ លើផ្នែកជំនួយបច្ចេកទេសនៃឧស្សាហកម្មវប្បធម៌ កិច្ចសហការផ្លាស់ប្តូរវប្បធម៌ និងការវិនិយោគថ្មីបន្ថែមលើវិស័យទេសចរណ៍ដោយផ្តោតសំខាន់លើមូលដ្ឋានភាពសម្បូរបែបនៃកេរ្តិ៍មរតកវប្បធម៌ខ្មែរ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *