រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២

ក្រសួងវប្បធម៌និងវិចិត្រិសិល្បៈសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការនិងគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ក្រោមសហអធិបតីរបស់ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដោយផ្តោតសំខាន់ទៅលើការបោះពុម្ពផ្សាយ និងការកម្រិត និងលើកលែងសិទ្ធិអ្នកនិពន្ធដែលទាក់ទងនឹង ការអនុញ្ញាតឱ្យប្រើប្រាស់ស្នាដៃដោយឥតគិតថ្លៃចំពោះគ្រឹះស្ថានសិក្សា បណ្ណាល័យ បណ្ណសារដ្ឋាន និង សារមន្ទីរ ជាពិសេសការអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេងដែលអាចចែកជូន និងប្រើប្រាស់ផ្តាច់មុខដោយជនពិការភ្នែក គថ្លង់ និងពិការភាពការបោះពុម្ពផ្សេងៗទៀត ដូចដែលបានផ្តល់ជូនដោយសន្ធិសញ្ញាទីក្រុង ម៉ារ៉ាកេសឆ្នាំ២០១៣ ដើម្បីជួយសម្រួលទៅដល់ការទទួលបាននូវការបោះពុម្ពផ្សាយស្នាដៃសម្រាប់ជនពិការភ្នែក ជនបាត់បង់សមត្ថភាពចក្ខុវិញ្ញាណ ឬជនមានពិការភាពបោះពុម្ពផ្សាយដទៃទៀត។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *