នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំសិក្ខាសាលាស្តីពីការលើកតម្លៃវប្បធម៌ ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញសង្គម ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ ចូលរួមក្នុងឱកាសនោះ មានឯកឧត្ដម លោកជំទាវតំណាងក្រសួងកិច្ចការនារី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា អគ្គស្នងការគនរបាលជាតិ ព្រមទាំងលោក លោកស្រីតំណាងអង្គការ សមាគម ផលិតករ សិល្បៈករសិល្បការិនី អ្នកផលិតមាតិកាកម្សាន្តសរុប ១៥០រូប។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីធ្វើការអប់រំ ចែករំលែកបទ ពិសោធន៍ និងបញ្ច្រាបចំណេះដឹង ជូនដល់បងប្អូនដែលកំពុងប្រកបរបរ ជាអ្នកផលិត វីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំង អ្នកសម្តែងក្រៅប្រព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់នូវភាពអនាធិបតេយ្យក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ចូលរួមលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌ សង្គម ស័ក្តិសមជាប្រទេសដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ ក្រោមយុទ្ធសាស្រ្តនយោបាយបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *