នៅព្រឹកថ្ងៃ៥ ខែកុម្ភ: ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុសហការនឹងវិទ្យាស្ថានអភិបាលកិច្ចនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលនិងតម្រូវការបណ្តុះបណ្តាលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វិន ឡៃជួ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជាអគ្គនាយករង ប្រធាននាយកដ្ឋាន នាយកស្តីទី ប្រធានការិយាល័យនិងមន្រ្តីជំនាញសរុប ៦៧រូប (ស្រ្តី ១២រូប)។

កិច្ចប្រជុំខាងលើ ក៏មានការធ្វើបទបង្ហាញដែលដឹកនាំដោយលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងសហការីដោយផ្តោតលើកម្មវិធីបណ្តុះបណ្តាលនិងតម្រូវការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *