ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ស្តីពី “របកគំហើញថ្មីៗក្នុងវិស័យបុរាណវិទ្យា” ដែលរៀបចំឡើងដោយនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសា្ថប័ន ដៃគូរពាក់ព័ន្ធ ជាតិនិងអន្តជាតិ មន្រ្តីរាជការមកពីបណ្តាមន្ទីររាជធានី-ខេត្ត សិស្សានុសិស្ស សរុប៨៨នាក់ និងបានលើកយកប្រធានបទសំខាន់ៗចំនួន៤មកធ្វើការផ្សព្វផ្សាយ៖

ទី១ បទបង្ហាញស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាបរមាណូ ក្នុងវិស័យបេតិកភណ្ឌ ដោយលោកស្រី LENA BASSEL អនុប្រធានគម្រោងវិទ្យាសាស្រ្ដបេតិកភណ្ឌនៃស្ថាប័នទីភ្នាក់ងារបរមាណូ អន្តរជាតិ(IAEA)

ទី២ បទបង្ហាញស្ដីពីលោហកម្មសម័យបុរាណនៅតំបន់ឆែប ខេត្តព្រះវិហារដោយលោក BRICE VINCENT ប្រធានសាលាបារាំងចុងបូព៌ាប្រទេស(EFEO) ប្រចាំកម្ពុជា

ទី៣ បទបង្ហាញស្ដីពី បទពិសោធនិងវិធីសាស្រ្ដ ក្នុងការវិភាគ គំនូរបុរាណនៅវត្តកំពង់ត្រឡាចលើដោយលោក ឡា សុហេង មន្រ្ដីនាយកដ្ឋានសារមន្ទីរ

ទី៤ បទបង្ហាញស្ដីពី បទពិសោធនិងវិធីសាស្រ្ដក្នុងការវិភាគ និងជួសជុលក្រណាត់ ដោយលោកស្រី ខូ ចិន្តា មន្រ្ដីនាយកដ្ឋានសារមន្ទីរ។

ការរៀបចំសិក្ខាសាលានេះគឺធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវថ្មីៗ និងចែករំលែកចំណេះដឹងថ្មីៗក្នុងការប្រើប្រាស់បច្ចេកកវិទ្យាបរមាណូលើការងារវិភាគនិងអភិរក្សបេតិកភណ្ឌពីស្ថាប័នទីភ្នាក់ងារបរមាណូ(IAEA) ជូនដល់សិក្ខាកាមដែលបានចូលរួម៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *