ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ ស្តីពី ការការពារ ការត្រួតពិនិត្យ និងការចងក្រងឯកសារនៃអំពើចោរកម្មលើសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា -Training Course on Cambodia Site Protection and Looting Documentation ក្រោមការឧបត្ថម្ភមូលនិធិដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ប៉ែន មុន្នីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនដែលអញ្ជើញមកពីក្រសួងការបរទេសសហរដ្ឋអាមេរិក, អង្គភាពFBI, Legal Attache’, FBI Cambodia, និងមន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការមរតកវប្បធម៌ខ្មែរ ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាមពីក្រសួង ស្ថាប័ន អង្គភាពមួយចំនួនដែលមានសមត្ថកិច្ចការពារ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា។


















Laisser un commentaire