ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នេះ គឺជាការជួយជុំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជាឲ្យមានការវិវត្តរីកចំរើន រួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាព នយោបាយ របស់កម្ពុជា និងជាពិសេសបានបង្ហាញ ពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិ ធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងជាការផ្ដល់ឱកាសដល់ អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុង ការចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង ចំណុចខ្សោយ បង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយនឹងការរីកចំរើនឥតឈប់ឈរ នៃទីផ្សារភាពយន្ត ក្នុងតំបន់ ព្រមទាំងប្រែក្លាយកម្ពុជាឲ្យទៅ ជាដែនដីនៃការថតភាពយន្តជាតិ និងបរទេស។

នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន ស៊ីណេមា សាខាអូឡាំព្យា។ ក្នុងឱកាសនោះក៏មានវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត រាជទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សិល្បៈករ សិល្បការិនី ផលិតករភាពយន្តជាច្រើនរូប។

ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ការវិវត្តន៍រីកចំរើននៃវិស័យភាពយន្តនៅកម្ពុជា បានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលធ្វើឲ្យយើងមានក្តីមោទនៈផង និងភាពលំបាករាប់មិនអស់ផងដែរ ។ ការប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ រួមនឹងឆន្ទះដ៏មោះ មុតរបស់បងប្អូនផលិតករ អាជីវករ ដែលប្រកបរ បរទទួលទានក្នុងវិស័យភាពយន្ត បានរួមចំណែក ក្នុងការ ជំរុញកំណើនផលិតផល ស្នាដៃភាពយន្ត សម្រាប់បំពេញតម្រូវការរបស់ទស្សនិកជនជាតិប្រកប ដោយគុណភាព និងភាពជឿទុកចិត្ត ព្រមទាំងបានធ្វើឲ្យបរិយាសកាននៃឧស្សាហកម្ម ភាពយន្ត កាន់តែមានភាពល្អប្រសើរ។ លើសពីនេះ រាជរដ្ឋា ភិបាល កម្ពុជាដែល មាន សម្តេចតេជោ នាយក រដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ ក៏បានធ្វើការ ព្យួរទុក ការអនុវត្តកាតព្វកិច្ចពន្ធដារមួយ ចំនួនធំជូន ដល់ផលិតករភាពយន្តក្នុងស្រុក ដោយគិតចាប់ ពី ឆ្នាំ២០១៨ រហូតដល់បំណាច់ឆ្នាំ២០២៣ ព្រមទាំង ជួយ សម្របម្រួល លើកទឹកចិត្តដល់ផលិតករភាពយន្តបរទេសដែលមក ថតនៅ កម្ពុជា ផង ដែរ។ ទាំង នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារសំខាន់ និងភាព ចាំបាច់ នៃឧស្សាហកម្ម ភាពយន្ត ក្នុងរួម ចំណែក លើកកម្ពស់ការផ្សព្វផ្សាយសិល្បៈវប្បធម៌ និងការធ្វើពិពិកម្មសេដ្ឋកិច្ចជាតិផងដែរ។

បច្ចុប្បន្នទោះបីវិបតិ្តនៃជំងឺកូវីដ-១៩ បានបញ្ចប់ក៏ពិតមែន តែស្ថានភាពឧស្សាហកម្ម ភាពយន្ត កម្ពុជា ហាក់នៅរងឥទ្ធិល និងមិនទាន់បានត្រឡប់មករកស្ថានភាពប្រក្រតីវិញនៅឡើយ ដែលកត្តានេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបន្តជំរុញ គំាពារ និងលើកទឹកចិត្តបន្ថែមទៀត ដល់ផលិតករ និងវិស័យឯកជនផ្នែកវិស័យភាពយន្ត ទាំងការសម្របសម្រួលលើបទដ្ឋានគតិយុត្ត និងការអនុគ្រោះព្យូរទុកការអនុវត្តកាតព្វកិច្ចពន្ធដារផ្សេងៗ។

សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន ដោយបាននាំយកភាពយន្តជាតិ អន្តរជាតិជិត២០០ចំណងជើង ចាក់ជូនទស្សនាដោយឥតគិតថ្លៃ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *