ថ្លែងក្នុងឱកាសសម្ពោធចាក់បញ្ចាំងភាពយន្តរឿង ប្រុសលក់ខ្លួន របស់ផលិតកម្ម LD Picture នៅរោងភាពយន្ត Major Cineplex សាខាអេអន១ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ផលិតកម្ម LD Picture និងសូមជំរុញលើកទឹកចិត្តដល់លោក អគ្គនាយកផលិតកម្ម ព្រមទាំងក្រុមការងារទាំងអស់ឱ្យបន្តសកម្មភាពដ៏មានសារៈសំខាន់នេះ ព្រមទាំងបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀតក្នុងវិស័យភាពយន្ត។
សូមបញ្ជាក់ថាភាពយន្តរឿង ប្រុសលក់ខ្លួន បានចាប់ផ្តើមផលិតនៅពាក់កណ្តាលឆ្នាំ២០២៣ ដោយមានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសវៀតណាម។ ភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅក្នុងតាមរោងភាពយន្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ព្រមទាំងមានការចាក់បញ្ចាំងនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
















Laisser un commentaire