ក្រុមសិល្ប:កម្ពុជា​នៃ​នាយកដ្ឋាន​សិល្បទស្សនីយភាព​ បាន​ទទួល​មេដាយ​ចំនួន​ពីរ​ ក្នុង​នោះ​មេដាយ​មាស​មួយ​ និង​មេដាយ​ប្រាក់​មួយ​ និង​ប័ណ្ណ​សរសើរ​ចំនួនមួយ​ ក្នុង​ការ​ប្រកួតប្រជែង​ មហោស្រព​តន្ត្រី​អាស៊ាន​ឆ្នាំ​២០២២​ ដែល​បាន​ធ្វើ​ឡេីង​ពី​ថ្ងៃ​ទី​១៩​ ដល់២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅ​ទីក្រុង​ Hoi An ខេត្ត​ Quang Nam ប្រទេសវៀត​ណាម​។

ក្រុក្រុមសិល្បៈកម្ពុជាបាននាំយក​តន្ត្រីប្រពៃណី​ចំនួន​៩បទ​ ចូលរួម​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​តន្ត្រី​អាស៊ានឆ្នាំ​២០២២នេះ។ ក្នុងនោះ​តន្ត្រី​ភ្លេងការ​(the wedding music)​ សម្រួល​តន្ត្រី​ដោយ​ លោក​ រ៉ុន​ វណ្ណនី​ បាន​ទទួល​មេដាយ​មាស​ តន្ត្រី​របាំ​ឆៃយ៉ាំ​ (Chhai Yam Dance Music) សម្រួល​តន្ត្រី​ដោយ​លោក​ ឯល​ ប៊ុនណុល​ បាន​ទទួល​មេដាយ​ប្រាក់​ និង​បានទទួល​ប័ណ្ណ​សរសើរ​ចំនួន​មួយលេីការ​រក្សា​តន្ត្រី​ទំនៀមទម្លាប់​ប្រពៃណីបាន​ខ្ជាប់ខ្ជួន​ (Merit of Authentic Tradition)។

នេះ​ជា​ជោគជ័យ​មួយ​សម្រាប់កម្ពុជា​ក្នុងការ​ចូលរួម​លេី​វិស័យ​តន្ត្រី​ក្នុង​តំបន់​អាស៊ាន​។

អត្ថបទ​៖​ នាយកដ្ឋាន​RC


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *