ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌ បានជួសជុលជណ្ដើរមួយកន្លែងនៅប្រាសាទតាព្រហ្ម។ លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យថា ជណ្ដើរដែលបានដំឡើងថ្មីនេះស្ថិតនៅចំណុចដើមឈើពស់ចុះទៅកន្លែងគក់ទ្រូង នៃប្រាសាទតាព្រហ្ម។ លោកបន្ថែមថា ជណ្ដើរនេះជំនួសជណ្ដើរចាស់ដែលមានសភាពទ្រុឌទ្រោម និងមានប្រវែងបណ្ដោយ ៣.៣០ម៉ និងទទឹង ១.៥០ម៉។

លោក ប៊ូ ផានេត បានបញ្ជាក់ថា គោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ដល់ភ្ញៀវទេសចរ ខណៈជណ្ដើរចាស់មានសភាពរង្គឺ ពុកផុយ និងមានភាពរអិលផងដែរនារដូវវស្សានេះ៕

អត្ថបទ និងរូបភាព៖ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *