ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤
គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកកម្ពុជាសូមជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបថា យើងខ្ញុំនឹងរៀបចំបាឋកថាក្រោមប្រធានបទ “អនុសញ្ញាឆ្នាំ១៩៧២ និងការរៀបចំត្រៀមដាក់តំបន់ប្រាសាទបន្ទាយឆ្មារជាសម្បត្តិបេតិកភណ្ឌពិភពលោក” នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអាគារគណៈកម្មការជាតិយូណេស្កូកម្ពុជា វេលាម៉ោង៨: ៣០ នាទី ដល់ម៉ោង ១១:០០ ព្រឹក។
បាឋកថាសាធារណៈនេះមានប្រធានបទបីសំខាន់ៗដូចជា៖
១. «អនុសញ្ញាឆ្នាំ១៩៧២ស្ដីអំពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ»
បទបង្ហាញដោយ៖ Mr. Jinnai Teruo។
២. «ដំណើរការអភិរក្ស និងការរៀបចំប្រាសាទបន្ទាយឆ្មារ»
បទង្ហាញដោយ៖ លោកស្រី អ៊ំុ ស៊ីណែត។
៣. «តម្លៃលេចធ្លោជាសកលនៃចម្លាក់នៅប្រាសាទបន្ទាយឆ្មារ» បទង្ហាញដោយ៖ ឯកឧត្ដម ឈុំ ម៉េងហុង៕
៚សូមអញ្ជើញចូលរួមស្ដាប់ដោយសេរី
គណ:កម្មាធិការជាតិបេតិកភណ្ឌពិភពលោកកម្ពុជា


Laisser un commentaire