គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំពេញអង្គនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយស ដោយលោក KOMURA Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្ថិតក្រោមអធិបតីភាពលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖ លោក ហាប់ គឹមអាន , លោករដ្ឋ ផល្លីន,លោក ភោគ ជា,លោកស៊ុម សុមេធ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *