នាព្រឹកថ្ងៃសុក្រ​ ១៣កេីត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣​ ខែកុម្ភ:​ឆ្នាំ២០២៣​ លោកជំទាវ ម៉ិញ​ កុសនី​រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជេីញគោរពវិញ្ញាណក្ខន្ធសពលោកស្រីសាស្រ្តាចារ្យ​ ឌួង​ ម៉ារី​ ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍​ ១២កេីត​ ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២​ ខែកុម្ភ: ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ។​

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​បានសម្តែងនូវសមានទុក្ខចំពោះមរណភាពរបស់លោកស្រី​សាស្រ្តាចារ្យ​ ឌួង​ ម៉ារី​ គឺជាការបាត់បង់ ម្តាយ ជីដូន សាស្រ្តាចារ្យ​ ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌និងតែងតែយកចិត្តទុកដាក់​បីបាច់ថែរក្សា អប់រំណែនាំផ្តល់ដំបូន្មានល្អៗដល់កូន​ ចៅ​ សិស្សានុសិស្ស ពិសេសលេីវិស័យសិល្ប:វប្បធម៌​។​

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រីសាស្រ្តចារ្យ​ ឌួង​ ម៉ារី​ សូមបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *