នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានរំលឹកពីកិច្ចសហប្រតិបត្តិការកន្លងមកជាមួយនឹងរដ្ឋាភិបាលឆែកលើវិស័យវប្បធម៌។ នាពេលអនាគត ភាគីកម្ពុជា និងឆែក នឹងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌៕

អត្ថបទ៖ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌ អន្តរជាតិនិងកិច្ចការអាស៊ាន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *