នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក David Verbiwski ភារៈធារីស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានរំលឹកអំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងកម្ពុជា និងកាណាដា។ បន្ថែមពីនេះ គម្រោងកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងសារមន្ទីរធនធានមនុស្សរបស់កាណាដា ក៏ដូចជាគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរផ្នែកស្ថាបត្យកម្មរវាងប្រទេសទាំងពីរ ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបនេះដែរ។

នាពេលអនាគត ភាគីកម្ពុជានិងកាណាដានឹងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌៕

អត្ថបទ៖ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន

រូបភាព លោក ត្រឡុង បូរិន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *