កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួប លោកបណ្ឌិត Jonathan K.S. Choi អគ្គនាយកក្រុមហ៊ុន Sunwah និងជាប្រធានសភាពាណិជ្ជកម្មចិន(Chinese General Chamber of Commerce) ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវប្បធម៌រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រុមហ៊ុន Sunwah។

ជំនួបនេះត្រូវបានរៀបចំឡើង អំឡុងពេលពេលដែលគណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញមកចូលរួមវេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ (Asia Cultural Co-operation Forum “ACCF” 2022) ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើការងារអាទិភាពមួយចំនួន ដើម្បីលើកកម្ពស់វិស័យវប្បធម៌និងមុខមាត់របស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈវិស័យភាពយន្ត សិល្បៈទស្សនីយភាព និងកម្មវិធីនានាជាដើម។

រូបភាពនិងខ្លឹមសារ៖ គណៈប្រតិភូចូលរួមវេទិកា ACCF 2022


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *