កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្ដម Kevin Yeung លេខាធិការវប្បធម៌ កីឡា និងទេសចរណ៍(Secretary for Culture, Sports and Tourism) របស់ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើការងារអាទិភាពមួយចំនួន ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសកម្ពុជានិងទីក្រុងហុងកុង ជាពិសេសលើវិស័យភាពយន្ត សិល្បៈទស្សនីយភាព និងម្ហូបអាហារជាដើម។ ការងារអាទិភាពទាំងនេះ គឺជាផ្នែកមួយដើម្បីជំរុញការអនុវត្តអនុស្សរណៈយោគយល់ទ្វេភាគីដែលបានចុះហត្ថលេខាកន្លងទៅ និងឈរលើស្មារតីរបស់វេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ (Asia Cultural Co-operation Forum “ACCF” 2022) ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

រូបភាពនិងខ្លឹមសារ៖ គណៈប្រតិភូចូលរួមវេទិកា ACCF 2022


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *