នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈប្រតិភូខេត្តយូណាន ដឹកនាំដោយ លោក Zhai Yulong អគ្គនាយករងផ្សព្វផ្សាយនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាអគ្គនាយករដ្ឋបាលភាពយន្តខេត្តយូណាន ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជំនួបនេះ ផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើវិស័យវប្បធម៌រវាងកម្ពុជា និងខេត្តយូណានផ្ទាល់។

សូមបញ្ជាក់ផងដែរថា ជំនួបខាងលើនេះ ត្រូវបានរៀបចំឡើងនាឱកាសដែលគណៈប្រតិភូខេត្តយូណាន អញ្ជើញដឹកនាំក្រុមសិល្បៈ មករៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ ដើម្បីអបអរសាទរខួបអនុស្សាវរី៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលនឹងមានការសម្ដែងសិល្បៈចម្រុះរួមគ្នានៅសាលមហោស្រពកោះពេជ្រ៕

……………………..

អត្ថបទ: នាយកដ្ឋានRC

រូបភាព: ត្រឡុង បូរិន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *