នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យ ឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍(DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

នៅក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរបានរំលឹកពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលមានជាអាទិ៍ មហោស្រពភាពយន្តអឺរ៉ុបនៅកម្ពុជា ពិព័រណ៍សិល្បៈមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប។ នាពេលអនាគត ភាគីទាំងពីរប្តេជ្ញានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យវប្បធម៌៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *