ញត្តិគាំទ្ររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។
បទបញ្ជាដ៏ម៉ឺងម៉ាត់នេះ គឺជាកិច្ចការមួយក្នុងចំណោមកិច្ចការជាច្រើននៃគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំវ័យក្មេងដ៏មានថាមពល ក្នុងការពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផល នៅតាមស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសការលុបបំបាត់បញ្ហានៃការប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀន ចេញពីសង្គមកម្ពុជា ព្រមទាំងបង្កបរិយាកាសស្អាតស្អំដល់យុវជនគ្រប់រូប។



Laisser un commentaire