ថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អគ្គនាយរង និង ប្រធាននាយកដ្ឋាន បានទទួលស្វាគមន៍ Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា និងភរិយា លោកស្រី Kathleen Norman បានអញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះមានលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានធ្វើបទបង្ហាញទាក់ទងទៅនឹងការងារធ្វើកំណាយស្រាវជ្រាវ កិច្ចការងារអភិរក្សតួប៉មឥដ្ឋនៅប្រាសាទក្រចាប់ និងបង្ហាញអំពីប្រវត្តិប្រាសាទកោះកេរ។ លោក ភិន សំណាង ធ្វើបទបង្ហាញទាក់ទងទៅនឹងការងារស្រាវជ្រាវ នៅប្រាសាទចិន និងលទ្ធលការងារផ្សេងៗទៀតនៅប្រាសាទធំ។ ក្នុងដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅដោយជោគជ័យ និងមានភាពស្និទ្ធស្នាលជាទីបំផុត។

រូបភាព និងអត្ថបទ: ថាច់ ផានិត


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *