ថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយឯកឧត្តម គឹម រឹទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរដែនដីជាច្រើនរូបទៀត បានអញ្ជើញមកទស្សនកិច្ច នៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានធ្វើការបួងសួងព្រះមហាក្សត្រ និងបុព្វបុរសខ្មែ សុំសេចក្តីសុខសុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ និងជនរួមជាតិខែ្មរគ្រប់រូប។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ រួមជាមួយនឹងការធ្វើបទបង្ហាញជូនអំពីប្រវត្តិ និងគុណតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *