🌟ក្រោយពីទទួលបានភាពជោគជ័យនៃការចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង “ទីក្រុងខ្មោច” នៅរាជធានីភ្នំពេញជាមួយនឹងសមិទ្ធករ និងតារាសម្តែងហូលីវូដ លោក MATT DILLON ឥឡូវនេះលោកនឹងនាំខ្សែភាពយន្តមួយនេះទៅខេត្តកំពតដែលជាទីតាំងនៃការផលិតទស្សនីយភាពនានាក្នុងខ្សែភាពយន្តរបស់លោកកន្លងមក។📽️📸

✨នៅថ្ងៃពុធ ទី១២ ខែកក្កដានេះ រឿង“ទីក្រុងខ្មោច”នឹងត្រូវបានយកទៅចាក់បញ្ចាំងម្តងទៀតក្រោមវត្តមានរបស់លោកMATTDILLONផ្ទាល់ រួមជាមួយនឹងការពិភាក្សាអំពីខ្សែភាពយន្តបន្ថែមទៀត ដែលមានវត្តមានរបស់តារាសម្តែងកញ្ញា រ៉េតសារីតាផងដែរ។

កុំអោយឱកាសនេះកន្លងផុតទៅអោយសោះ!!! ជួបគ្នាឆាប់ៗណា៎!!!

ចំណាំ៖ ការចាក់បញ្ចាំងរបស់ពួកយើងគឺនឹងប្រព្រឹត្តឡើងនៅទីវាល នោះក៏មានន័យថាចំនួនកន្លែងមានកំណត់។ យ៉ាងណាមិញ អ្នកនៅតែអាចចូលរួមបានដោយគ្រាន់តែយក កន្ទេល ឬកម្រាលអង្គុយផ្ទាល់ខ្លួនមក។

🗓️កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១២ ខែកក្កដា វេលាម៉ោង 6:00ល្ងាច

📍ទីតាំង៖ មាត់ទន្លេកំពត( ទល់មុខនឹង The Moon Kampot Boutique)

📞ព័ត៌មានបន្ថែម៖ Mr. Chandara So (+855 89 971 411)

Google Map link: https://maps.app.goo.gl/p343gGePShQmBKBv8?g_st=it


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *