កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតចារ្យរដ្ឋមន្រ្តី បាននាំយកអំណោយជាអង្ករចំនួន២តោន ប្រគល់ជូនអង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ ដែលមានមូលដ្ឋាននៅខេត្តកំពត។

អង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលកំពុងអនុវត្តគោលដៅកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់កុមារកំព្រា កុមារពិការ កុមារក្រីក្រ កុមាររងគ្រោះនឹងងាយរងគ្រោះ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវ: និងជំនាញបំនិនជីវិតផ្សេងៗ ដើម្បីធានាជួយពួកគាត់ឱ្យក្លាយជាអ្នកជំនាញខាងសិល្ប:បុរាណខ្មែរ និងគាំទ្រការសិក្សាពីថ្នាក់មត្តេយ្យរហូតដល់មហាវិទ្យាល័យ។

សូមបញ្ជាក់ជូនថា នេះជាកាយវិការមួយដ៏ល្អប្រពៃ ដែលបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដើម្បីជួយសម្រាលបន្ទុករបស់អង្គការខាងលើ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *