នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បាននិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។

នាឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានប្រគេនទ័យ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន សម្រាប់ចូលរួមកសាងវត្តមរតកតេជោបុរីស្វរៈ ឋិតក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បន្ទាប់ពីបញ្ចប់ពិធីរួច ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំលេងល្បែងប្រជាប្រិយកម្សាន្ត និងពិសារអាហារសាមគ្គី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ពលករអនាម័យ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារទាំងអស់ ប្រកបដោយបរិយាកាសរីករាយ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *