នៅថ្ងៃសៅរ៍ ១០កើតខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ និស្សិតកម្មវិធីមូសុងប្រមាណ ៤០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។

ដំណើរទេស្សនកិច្ចសិក្សានេះ បានដឹកនាំដោយលោកសាស្រ្តាចារ្យ Éric Bourdonneau លោកគ្រូអ្នកគ្រូ និងសម្របសម្រួលដោយលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ។

ជាចុងបញ្ចប់នៃកម្មវិធីទស្សនកិច្ចសិក្សានេះ អ្នកសម្របសម្រួលនៃគម្រោងមនុស្សសាស្រ្តបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ដែលបានជួយសម្របសម្រួលទស្សនកិច្ចសិក្សានេះប្រកបដោយបរិយាកាសរីករាយ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *