«ដាល់អំបុក» ឬអ្នកស្រុកខ្លះហៅថា «បុកអំបុក» គេច្រើនតែធ្វើនៅពេលច្រូតស្រូវដើមដៃ។ ហើយស្រូវដែលគេយកមកបុកច្រើនជាស្រូវដំណើបថ្មី ឬជួនកាលក៏មានស្រូវខ្សាយខ្លះដែរ។ ការដែលដាល់អំបុកគឺមិនមែនដើម្បីតែបានអំបុកទទួលទានម្យ៉ាងទេ បំណងមួយទៀតគឺថាដើម្បីនឹងយកអំបុកទៅប្រើក្នុងពិធី។ រីឯពិធីដែលអ្នកស្រុកធ្វើរួមគ្នានៅតាមវត្តហៅថា «អកអំបុកសំពះព្រះខែ» ។

ខាងក្រោមនេះជាកម្រងរូបភាពទំនៀមទម្លាប់ដាល់អំបុកដែលអ្នកភូមិ ពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ក្រុងសំពៅពូន ខេត្តកណ្ដាល តែងតែធ្វើជារៀងរាល់ឆ្នាំ។

អត្ថបទ: យសោធរ

រូបថត: ញាំ-nham


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *