នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា រួមជាមួយស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀតប្រចាំនៅសាធារណរដ្ឋសិង្ហបុរី បានរួមគ្នារៀបចំព្រឹត្តិការណ៍ «ASEAN Gala Night 2023» នៅសណ្ឋាគារ Orchard ដោយមានការបង្ហាញនូវផលិតផល វត្ថុវប្បធម៌ មុខម្ហូប និងបង្អែមជាតិ រួមនឹងការសម្តែងសិល្បៈរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ ដើម្បីផ្សព្វផ្សាយពីភាពចម្រុះនិងសំបូរបែបនៃវប្បធម៌ក្នុងតំបន់។
ស្ថានទូតបាននាំយកអ្នកគុនល្បុក្កតោ៤នាក់ពីព្រះរាជាណាចក្រកម្ពុជាមកសម្តែងក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ក៏ទទួលបានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីឯកឧត្តម Albert Chua អគ្គលេខាធិការក្រសួងការបរទេសសិង្ហបុរី រួមនឹងវត្តមានភ្ញៀវចូលរួមសរុបប្រមាណ៣៥០នាក់៕




























Laisser un commentaire