ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃ អគ្គនាយកដ្ឋានបេតិកភណ្ឌ ដឹកនាំដោយលោក ណៃ សុភាបានសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ និងប្រជាពលរដ្ឋរស់នៅជុំវិញបុរាណស្ថាន ចុះទៅផ្ទៀងផ្ទាត់និងកំណត់ដែនរក្សាការពារបុរាណស្ថានចំនួន៥៥ នៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានដោយជោគជ័យគួរជាទីមោទនភាព។
អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងភូមិសាស្រ្តឃុំបារាយណ៍ បានបង្ហាញក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណ ដល់ក្រុមការងារ ចំពោះការងារដ៏ប្រពៃ និងមានសារៈសំខាន់នេះ ដែលជួយឱ្យពួកគាត់បានស្គាល់ទីតាំងស្ថានីយទាំងអស់ច្បាស់ជាងមុន មានការងាយស្រួលក្នុងការគ្រប់គ្រង ល្បាតនិងថែរក្សា ជាពិសេសការចុះបញ្ជីដីធ្លីជាប្រព័ន្ធតែម្តង ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋានបានសន្យានឹងចូលរួមថែរក្សាការពារ ទប់ស្កាត់ការពារលួចជីក ឈូសឆាយស្ថានីយបុរាណក្នុងភូមិសាស្រ្តឃុំឱ្យខានតែបាន ចាប់ពីពេលនេះតទៅ។










Laisser un commentaire