មន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី អង្គភាពប្រតិបត្តិគម្រោងមកពីអង្គភាពវេទិកាសម្ពន្ធសង្គមស៊ីវិល ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងទីប្រឹក្សាជាតិ និងអន្តរជាតិ បានចុះបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការងារនៃ “គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ក្រោយវិបត្តិកូវីដ-១៩” នៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានចុះពិនិត្យមើលទីតាំងគម្រោងនៅទំនប់អូរស្វាយ ទីតាំងគ្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍សហគមន៍ ផ្ទះស្នាក់សហគមន៍ក្នុងភូមិ និងប្រាសាទព្រះវិហារ។ នៅក្នុងដំណើបេសកកម្មនេះក៏មានការរៀបចំកិច្ចប្រជុំផងដែរ ដែលធ្វើនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ៣០នាក់ សម្របសម្រួលដោយអង្គភាពអនុវត្តគម្រោងអាជ្ញាធរជាតិព្រះវិហារ ក្រោមអធិបតីយភាព លោក ហែម ចាន់ធូ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម ដួង វីរ័ត្ន ប្រធានអង្គភាពប្រតិបត្តិគម្រោង និងចូលរួមដោយមន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី មន្រ្តីអង្គភាពប្រតិបត្តិគម្រោង មន្រ្តីអង្គភាពអនុវត្តគម្រោង អាជ្ញាធរដែនដី ទីប្រឹក្សាគម្រោង និងសមាជិកគណៈកម្មការទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ។

តាមរយៈលទ្ធផលការងារនេះ ឯកឧត្តមប្រធានអង្គភាពប្រតិបត្តិគម្រោង បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពការងារ ដែលសម្រេចបាន ហើយលោកប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តាំផ្ញើដល់សមាជិកគណៈកម្មការសហគមន៍ទេសចរណ៍ឱ្យរួមសាមគ្គីគ្នាដើម្បីអភិវឌ្ឍន៍នៅក្នុងសហគមន៍នេះ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *