ប្រតិភូគណៈកម្មការជំនាញ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ដោយមានការសម្របសម្រួលឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាធ្ញាធរជាតិព្រះវិហារ។

ក្នុងដំណើរទស្សនកិច្ចនោះឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ក៏បានអញ្ជើញអុជធូបនៅរូបសំណាកលោកតាឌី រួចមកបានបន្តដំណើរចូលទស្សនាការដាក់តាំងបង្ហាញចម្លាក់បុរាណ វត្ថុសិល្បៈ និងស្វែងយល់ពីប្រវត្តិសាស្រ្តនានាដែលទាក់ទងនឹងប្រាសាទព្រះវិហារ វប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាខ្មែរគ្រប់ជំនាន់បានបន្សល់ទុកមកដល់សព្វថ្ងៃនេះ និងកំពុងតាំងបង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាជារៀងរាល់ថ្ងៃ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *