ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរ​ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ២៦​-​២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ដែលក្នុងនោះមានប្រទីបចំនួន៣០ នឹងត្រូវបង្ហាញខ្លួនក្នុងព្រះរាជពិធីនេះ។

សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកគុណ ចំពោះកងទ័ពជើងទឹកកម្ពុជា។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកដេីម្បីផ្តល់ក្តីរីករាយជូនប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់នៃសន្តិភាព៕

ជយោ ! ព្រះរាជាណាចក្រកម្ពុជា

កម្ពុជា ! ព្រះរាជាណាចក្រនៃវប្បធម៌

អរគុណសន្តិភាព

សូមភ្ជាប់ជូននូវអត្ថបទអត្ថាធិប្បាយនៃប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប:


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *