នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៩.០០នាទីនេះ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាស្តីពី “ផលប្រយោជន៍នៃការចូលសន្និសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធ” ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធានអង្គប្រជុំនិងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកគុណសម្បត្តិ និងគុណវិបត្តិក្នុងការចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិ ទាក់ទងនឹងសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីការពារផលប្រយោជន៍ដល់អ្នកនិពន្ធខ្មែរ៕




Laisser un commentaire