នៅថ្ងៃអង្គារ ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំកម្ពុជា លើគម្រោង “ការពង្រឹងសមត្ថភាពក្នុងវិស័យ អប់រំផ្សព្វផ្សាយ ស្រាវជ្រាវនិងបោះពុម្ព សម្រាប់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” ឆ្នាំ២០២៣-២០២៦។ គម្រោងនេះ រៀបចំឡើងក្នុងគោលបំណង ផ្ដល់កិច្ចសហប្រតិបត្តិការនិងជំនួយហិរញ្ញវត្ថុដល់សារមន្ទីរទួលស្លែង ក្នុងវិស័យអប់រំផ្សព្វផ្សព្វផ្សាយ ស្រាវជ្រាវនិងបោះពុម្ព ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។

សូមរម្លឹកថា ចាប់ពីឆ្នាំ២០១៨មក សារមន្ទីរទួលស្លែង ទទួលបានកិច្ចសហការជាមួយ មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំកម្ពុជា លើសកម្មភាពរៀបចំសិក្ខាសាលា “យុវជន និងការកសាងសន្តិភាព” ដោយផ្តោតសំខាន់លើការរួមគ្នាផ្សព្វផ្សាយប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ប្រវត្តិមន្ទីរស-២១ ការផ្សះផ្សាផ្លូវចិត្តតាមរយៈសាសនា និងការកសាងសន្តិភាព។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *