នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយនឹងសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និងបរិយាបន្នមួយដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះដើម្បីពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងដៃគូឯកជនតាមរយៈការពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងផ្សព្វផ្សាយស្នាដៃសេវាកម្ម និងផលិតផលនៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជា។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *