ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំពិធីបិទសិក្ខាសាលាស្ដីពី «តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» ដែលបានប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ប្រកបដោយជោគជ័យ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ទីរួមខេត្តកំពង់ធំ ដោយមានការចូលរួមបើកជាអធិបតីនៅថ្ងៃទី១៩ ខែមិថុនា ពីសំណាក់ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៌ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ទូច សុខា អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងចូលរួមជាអធិបតីបិទដោយ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៌ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ និងលោក Michael Greenwald មន្រ្តីផ្នែកកិច្ចការសាធារណៈ តំណាងឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។

សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន៥៥រូប មកពីតំបន់ប្រាសាទសំបូរព្រៃគុក ប្រាសាទបន្ទាយឆ្មារ តំបន់អង្គរ ព្រះវិហារ និងវត្តស្វាយអណ្តែតនៅខេត្តកណ្តាល ព្រមទាំងមន្រ្តីជំនាញពី មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តចំនួន២០។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអប់រំសុវត្ថិភាពរមណីយដ្ឋាន ដែលមានការឧបត្ថម្ភគាំទ្រពីស្ថានទូតអាមេរិក ដែលចង់ឱ្យបងប្អូនរស់នៅជុំវិញតំបន់បេតិកភណ្ឌនានា ស្គាល់ពីតម្លៃបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឱ្យកាន់តែច្បាស់ និងចូលរួមគាំពារទាំងអស់គ្នា។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *