————————————-

ព្រឹកថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ​ដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង ។

នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា បានរាប់បាត្រព្រះសង្ឈចំនួន ៤៤ អង្គ ដើម្បី​ឧទ្ទិសកុសល​ជូនជនរងគ្រោះដែលបាត់បងជីវិតនៅគុកទួលស្លែង និង​នៅទូទាំងប្រទេស ក្នុងរបប​ប្រល័យពូជសាសន៍ ប៉ុល ពត (៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ) ដែលបញ្ចប់ទៅកាលពី ៤៤ ឆ្នាំមុន។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏​បួងសួង​សូម​ឲ្យ​ទេវតា​និង​វត្ថុ​ស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សា ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យជួបតែសេចក្ដីសុខ វឌ្ឍនភាព និង ពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *