ពិធីបួងសួងថ្លែងអំណរគុណទសបារមី ដែលបានជួយបីបាច់ថែរក្សា លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី និងនាយទាហានស្ម័គ្រចិត្ត ចូលរួមសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីបេីកបិទ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លេីកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលេីកទី១២ ឆ្នាំ២០២៣។
ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំពិធីបួងសួងថ្លែងអំណរគុណទសបារមី ដែលបានជួយបីបាច់ថែរក្សា លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី និងនាយទាហានស្ម័គ្រចិត្ត ចូលរួមសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីបេីកបិទ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លេីកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលេីកទី១២ ឆ្នាំ២០២៣ កន្លងទៅ ទទួលបាននូវជោគជ័យ និងសេចក្ដីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណ:កម្មាធិការជាតិ CAMSOC នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ពិធីនេះក៏មានការចូលរួមផងដែរពីលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្សានុសិស្ស និងនាយទាហាន ដែលបានស្ម័គ្រចិត្តចូលរួមសម្ដែងសិល្បៈទស្សនីយភាព ក្នុងព្រឹត្តិការណ៍បេីកបិទ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លេីកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលេីកទី១២ ឆ្នាំ២០២៣ ប្រមាណ៣០០នាក់។






















Laisser un commentaire