ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកមហោស្រពភាពយន្តអឺរ៉ុប ឆ្នាំ២០២៤ កាលពីវេលាម៉ោង ៦និង៣០ នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានភាសាបារាំង។

ឯកឧត្តម ហាប់ ទូច ក៏បានគូសបញ្ជាក់ផងដែរថា ភាពយន្តគឺជាកាលីករមួយក្នុងការផ្សព្វផ្សាយពីវប្បធម៌និងអរិយធម៌ដល់ទស្សនិកជន ហើយមហោស្រពភាពយន្តអឺរ៉ុបក៏ដូចគ្នាដែលអាចទស្សនិកជនឈ្វេងយល់បន្ថែមពីវប្បធម៌នៅតាមបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុប។ លើសពីនេះទៅទៀត មហោស្រពនេះបានផ្តល់ឱកាសសម្រាប់ផលិតករកម្ពុជា អាចជួបពិភាក្សានិងទទួលយកបទពិសោធន៍ពីបណ្តាផលិតករភាពយន្តរបស់សហភាពអឺរ៉ុបដើម្បីពង្រឹងនូវសមត្ថភាពរបស់ខ្លួន។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *