លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក “ពិព័រណ៍សិប្បកម្មខ្មែរ” ឆ្នាំ២០២៤ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ។

លោកជំទាវ ឡងឌី សាន់ណារ៉ា ក៏បានគូសបញ្ជាក់ផងដែរថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមរបស់អង្គការ សមាគម ផ្នែកឯកជន និងសហគមន៍ ក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន សំដៅរួមគ្នាលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិគឺជារឿងសំខាន់ដែលមិនអាចខ្វះបាន ដោយជំរុញលើកទឹកចិត្តឱ្យមានការបង្កើតផលិតផលវប្បធម៌ថ្មីៗ លើកកម្ពស់ឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ ដើម្បីឆ្លើយតបទៅនឹងទីផ្សារថ្មីៗថែមទៀត និងទាញយកផលកម្រៃមកទ្រទ្រង់ជីវភាពរបស់សិល្បករ សិប្បករយើង ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងកិត្យានុភាពជាតិ ស្របតាមទិសស្លោក “កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌”។

សូមបញ្ជាក់ផងដែរថា កម្មវិធី “ពិព័រណ៍សិប្បកម្មខ្មែរ” នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០ ព្រឹក រហូតដល់ ម៉ោង ១៨:០០ ល្ងាច (សូមចូលរួមទស្សនាដោយឥតគិតថ្លៃ)៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *