នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីនេះ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រារព្វពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិត និងប្រកាសបើកម្មវិធីបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតផ្នែកមនុស្សសាស្ត្រ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន INALCO (Institute de Recherche Pour Le Développement) នៃប្រទេសបារាំង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកលវិទ្យាធិការ លោក លោកស្រី ព្រឹទ្ធបុរសមហាវិទ្យាល័យ សាស្ត្រាចារ្យនៃ សភវស. និងវិទ្យាស្ថាន INALCO ដើម្បីអបអរសាទរពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទាំងប្រាំមហាវិទ្យាល័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១២-២០១៣ សរុបទាំអស់ចំនួន២៥៤នាក់ នារី៧៣នាក់ ក្នុងនោះមាន៖ មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យាចំនួន១៣២នាក់ នារី១៧នាក់, មហាវិទ្យាល័យបុរាណវិទ្យាចំនួន៣៧នាក់ នារី១៥នាក់, មហាវិទ្យាល័យសិល្បៈនាដសាស្ត្រចំនួន០៩នាក់ នារី០៦នាក់, មហាវិទ្យាល័យតូរ្យតន្ត្រីចំនួន១៤នាក់ នារី០៧នាក់ និងមហាវិទ្យាល័យសិល្បៈសូនរូបសរុបចំនួន៦២នាក់ នារី២៨នាក់ក្នុងនោះមានជំនាញវិចិត្រកម្ម តុបតែងលំអនៃស្ថាបត្យកម្ម គំនូរសាគមន៍នាគមន៍ និងចម្លាក់ទំនើប៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *