កាលពីព្រឹកថ្ងៃពុធ ៧រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩:០០ព្រឹក ឯកឧត្តមបណ្ឌិត គឹម ពិនន់ អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង Mr. Roy Manalili អគ្គនាយកក្រុមហ៊ុន
JTI ប្រចាំកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រយួរដៃចំនួន៣០គ្រឿង អេក្រង់កុំព្យូទ័រចំនួន៣០គ្រឿង និងម៉ាស៊ីនថតចម្លងចំនួន១គ្រឿងពីក្រុមហ៊ុនជេធី អ៊ីនធើណេសិនណល(ខេបូឌា) ឯ.ក. JT INTERNATIONAL (CAMBODIA)CO.LTD. ផ្តល់ជូនបណ្ណាល័យជាតិដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត និងសាធារណជនក្នុងការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអេឡិកត្រូនិក។
ក្នុងឱកាសនោះ ឯកឧត្តមតំណាងលោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គនាយកក្រុមហ៊ុននិងសហការីដែលបានផ្តល់នូវសម្ភារដ៏មានតម្លៃចូលរួមចំណែកជំរុញដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិតជាយុវជននិងសាធារណជនគ្រប់រូប។
-អត្ថបទនិងរូបភាព : នាយកដ្ឋានសៀវភៅនិងការអាន









Laisser un commentaire